KPT+
មកដឹងពីរបៀបបន្តពូជដ៏គួរឲ្យភ្ញាក់ផ្អើល របស់សត្វ ក វែង
សត្វកវែងគឺជាសត្វខ្ពស់បំផុតនៅលើពិភពលោក ជាមធ្យមសត្វឈ្មោលមានកម្ពស់ ៥,៣ម៉ែត្រ និងទម្ងន់ ១,២០០គីឡូក្រាម ចំណែកឯសត្វញីវិញមានកម្ពស់ទាបជាងសត្វឈ្មោលមួយម៉ែត្រតែប៉ុណ្ណោះ និងមានទម្ងន់ ៨៣០គីឡូក្រាម។
ថ្ងៃនេះយើងខ្ញុំនឹងមកនិយាយអំពីការបន្តពូជរបស់សត្វកវែង ដោយសារតែទម្លាប់ពីធម្មជាតិវាចម្លែកពេកទើប “កម្ពុជាថ្មី” ចង់ចែករំលែកដល់ប្រិយមិត្តឲ្យបានដឹងដូចតទៅ៖

សត្វកវែងគឺជាសត្វដែលមានប្រពន្ធច្រើនមានន័យថា “ឈ្មោលដែលពូកែបំផុតតែងរួមភេទជាមួយនឹងញីទាំងអស់នៅក្នុងហ្វូង” លុះត្រាតែញីនោះដល់ពេលអាចមានកូនដែរ ណាមួយពួកវាមិនមានរដូវកាលបន្តពូជដូចសត្វទូទៅនោះទេពេលណាសត្វញីអាចមានកូនបានគឺយកកូនតែម្ដង ជាពិសេសរដូវភ្លៀងព្រោះថាវាសម្បូរអាហារដើម្បីបំពេញកម្លាំងសម្រាប់បន្តពូជ។ រាល់ពេលស្វែងរកញីមកបន្តពូជម្ដងៗ សត្វឈ្មោលត្រូវដើរភ្លក់ទឹកនោមសត្វញីជាមុនសិនឲ្យដឹងថាសត្វញីមួយណាមានសម្ថភាពអាចមានពពោះបាន បន្ទាប់ពីត្រូវរូវគ្នាហើយសត្វឈ្មោលនឹងដើរតាមសត្វញីរហូតដល់វាឈរស្ងៀម ទីបំផុតការបន្តពូជនឹងប្រព្រឹត្តិទៅនៅទីនោះ។ ជាមួយគ្នានេះដែរ ការមានផ្ទៃពោះរបស់សត្វកវែងមានរយៈពេល ១៥ខែ គឺយូរជាងមនុស្សច្រើនទម្រាំតែកូនធំត្រូវការលូតលាស់យូរទើបរឹងមាំនិងពេញលេញ។

ជាចុងក្រោយក៏គួរឲ្យភ្ញាក់ផ្អើលដូចគ្នា សត្វកវែងសម្រាលកូនទាំងឈរដើម្បីកូនដែលមានកម្ពស់២ម៉ែត្រនោះកើតមកមិនបាក់កស្លាប់ ដូច្នេះម្ដាយត្រូវតែទ្រាំឈរបង្កើតទាំងលំបាក។ យ៉ាងណាក្ដីការលះបង់រយៈពេល១៥ខែមិនអត់ប្រយោជន៍ឡើយ កូនសត្វកវែងនឹងចេះដើរ ចេះស៉ីអាហារ បន្ទាប់ពីកើតចេញមកត្រឹមតែ២-៣ម៉ោងក្រោយប៉ុណ្ណោះ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ ស្ត្រីកុលសម្ព័ន្ធមួយ ពាក់ចានបបូរមាត់ឲ្យកាន់តែធំ បើចង់បានថ្លៃបណ្ណាការខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


