ព័ត៌មានជាតិ
មន្ទីរពហុព្យាបាល និងសម្ភព កែវ ការីណូ និងសម្ភព សុវណ្ណរិទ្ធីសក្តិ ចេញលិខិតបំភ្លឺក្រោយមានការផ្សព្វផ្សាយព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះ
ក្រោយពីមានសារព័ត៌មានអនឡាញមួយចំនួន បានផ្សព្វផ្សាយក្នុងលក្ខខណ្ឌមិនច្បាស់លាស់ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះមន្ទីរពេទ្យ នៅពេលនេះ សម្ភព សុវណ្ណរិទ្ធីសក្តិ បានចេញលិខិតបំភ្លឺជូនដល់សាធារណៈ កុំឱ្យមានការភាន់ច្រឡំ និងបញ្ជាក់ទៅដល់សារព័ត៌មានដែលផ្សព្វគ្មានប្រភពច្បាស់លាស់ផងដែរ។

នៅក្នុងលិខិតបំភ្លឺរបស់សម្ភព សុវណ្ណរិទ្ធីសក្តិ ឬមន្ទីរពហុព្យាបាល និងសម្ភព កែវ ការីណូ បានសរសេរថា« ក្រុមអ្នកសារព័ត៌មានអនឡាញមួយចំនួន បានចុះផ្សាយដោយបានក្លែងព័ត៌មាន គ្មានមូលដ្ឋានគតិយុត្ត និងបំផ្លើសខុសពីការពិតទាំងស្រុង ដែលមានចេតនាចង់បង្ខូចបង្កាច់កេរ្តិ៍ឈ្មោះពហុព្យាបាលជំងឺរបស់ខ្ញុំបាទ»។
យោងតាមសេចក្តីបំភ្លឺក្នុងលិខិត បានបញ្ជាក់ថា «មន្ទីរពហុព្យាបាល និងសម្ភព កែវ ការីណូ និងសម្ភព សុវណ្ណ រិទ្ធីសក្តិ ត្រូវបានបង្កើតឡើង ដោយបានចុះបញ្ជីត្រឹមត្រូវស្របច្បាប់ របស់ក្រសួងសុខាភិបាល និងមានខ្ញុំបាទ ជាគ្រូពេទ្យ មានសញ្ញាបត្រត្រឹមត្រូវ ដែលខុសពីការលើកឡើងក្នុងអត្ថបទផ្សាយរបស់សារព័ត៌មានអនឡាញមួយចំនួន។ ប្រសិនបើមិនមានច្បាប់ត្រឹមត្រូវនោះទេ គឺមិនអាចដំណើរការ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋរហូតដល់បច្ចុប្បន្នបានឡើយ។
នៅក្នុងលិខិតបំភ្លឺ បានសង្កត់ធ្ងន់ធ្ងរថា « លោកឪពុកខ្ញុំឈ្មោះ កែវ ការីណូ ដែលជាស្ថាបនិកបង្កើតពហុព្យាបាលនេះ បានទទួលអនិច្ចកម្មហើយដែរ តែបែរជាត្រូវអ្នកសារព័ត៌មានមួយក្រុម ដែលមិនបានស្រាវជ្រាវ និងស្វែងរកប្រភពព័ត៌មានឱ្យបានច្បាស់លាស់ ដោយជឿលើប្រភពព័ត៌មានរបស់បុគ្គលខិលខូចញុះញង់ថា “បានសម្ភាសន៍លោកឪពុកខ្ញុំបាទ ដែលជាទង្វើផ្សព្វផ្សាយប្រមាថមាក់ងាយ ដល់ដូងវិញ្ញាណក្ខន្ធរបស់ឪពុកខ្ញុំយ៉ាងខ្លាំង”»។
លិខិតសរសេរទៀតថា ការផ្សព្វផ្សាយជុំវិញការចោទប្រកាន់គ្រប់ចំណុចបំផ្លើសផ្ទុយពីការពិត គ្មានភស្តុតាង ឬអំណះអំណាងច្បាស់លាស់ទាល់តែសោះ ដែលធ្វើឱ្យមហាជនមានការយល់ច្រឡំ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានចេតនាញុះញង់ឱ្យមានការរើសអើង និងប៉ះពាល់ដល់កិត្តិយស ក៏ដូចជាសេចក្តីថ្លៃថ្នូរចំពោះរូបខ្ញុំ និងក្រុមគ្រួសារ។
មន្ទីរពហុព្យាបាល និងសម្ភព កែវ ការីណូ និងសម្ភព សុវណ្ណ រិទ្ធីសក្តិ ព្រមានចាត់វិធានការច្បាប់ចំពោះសារព័ត៌មានអនឡាញទាំងនោះ ប្រសិនបើនៅបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះមន្ទីរពហុព្យាបាល និងសម្ភព កែវ ការីណូ និងសម្ភព សុវណ្ណ រិទ្ធីសក្តិ បន្តទៀត។
សូមបញ្ជាក់ថា សម្ភព សុវណ្ណរិទ្ធិសក្តិ មានទីតាំងស្ថិតនៅភូមិពោធិញ្ញាណ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


