កីឡា
២ថ្ងៃចុងក្រោយ កីឡាកម្ពុជា២ប្រភេទនេះសង្ឃឹមបានមេដាយមាស
ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅសល់ត្រឹមតែ២ថ្ងៃទៀតប៉ុណ្ណោះនឹងបញ្ចប់ការប្រកួតគ្រប់ប្រភេទកីឡាទាំង៣៧ និងនៅថ្ងៃទី១៧ ខែឧសភាបិទបញ្ចប់ការប្រកួតជាផ្លូវការតែម្តង។
តារាងចំណាត់ថ្នាក់មេដាយបច្ចុប្បន្ន ម្ចាស់ផ្ទះកម្ពុជាឈរលេខ៤ជាមួយមេដាយមាស៦៥ ប្រាក់៦១ និងសំរឹទ្ធ១០៤ ខណៈលេខ១វៀតណាម លេខ២ថៃ និងលេខ៣ឥណ្ឌូណេស៊ី។

ឥណ្ឌូណេស៊ីមានមេដាយមាស៦៨គ្រឿង បន្ទាប់ពីបានឈ្នះមេដាយមាសច្រើនគ្រឿងកាលពីម្សិលមិញដែលធ្វើឲ្យនាំមុខកម្ពុជារហូតដល់៣គ្រឿង ដូច្នេះម្ចាស់ផ្ទះត្រូវប្រឹងប្រែងស្វែងរកមេដាយមាសបន្ថែមដើម្បីប្រជែងចំណាត់ថ្នាក់លេខ៣ ឬរក្សាចំណាត់ថ្នាក់លេខ៤ឲ្យគង់។
នៅសល់តែ២ថ្ងៃទៀត គ្រប់ប្រភេទកីឡានឹងត្រូវបានបញ្ចប់ ខណៈកម្ពុជាក៏នៅមានកីឡាជាច្រើនទៀតត្រូវបន្តប្រកួតស្វែងរកមេដាយមាសទៀត។ យ៉ាងណា មានកីឡា២ប្រភេទអាចជាក្តីសង្ឃឹមសម្រាប់កម្ពុជាទទួលបានមេដាយមាស។
កីឡាបាល់បោះ
ថ្ងៃទី១៥ ខែឧសភានេះ ក្រុមបាល់បោះកម្ពុជាត្រូវប្រកួតជាមួយក្រុមបាល់បោះជម្រើសជាតិថៃក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ វគ្គសន្សំពិន្ទុកន្លងទៅការប្រកួតវិញ្ញាសា៥ទល់៥នេះ កម្ពុជាបានឈ្នះទាំង៣ប្រកួតគឺហ្វីលីពីន ម៉ាឡេស៊ី និង សិង្ហបុរី ដើម្បីឈរលើកំពូលតារាងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ កាលប្រកួតវិញ្ញាសា៣ទល់៣ ក្រុមកម្ពុជាបានយកឈ្នះថៃ ដូច្នេះវិញ្ញាសា៥ទល់៥នេះ កម្ពុជាសង្ឃឹមឈ្នះថៃទៀតដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ សូមបញ្ជាក់ថា បាល់បោះកម្ពុជាបានឈ្នះមេដាយមាស១គ្រឿងហើយលើវិញ្ញាសា៣ទល់៣។
កីឡាឃីកបុកស៊ីង
ឈឿង ល្វៃ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស បន្ទាប់ពីបានឈ្នះកីឡាករវៀតណាមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីម្សិលមិញ។ ថ្ងៃទី១៥ ខែឧសភានេះ អត្តពលិកឃីកបុកស៊ីងកម្ពុជា៨រូបត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចាប់ផ្តើមពីម៉ោង១០ព្រឹកនៅសង្វៀនអគារដំរី ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ ដូច្នេះកម្ពុជាសង្ឃឹមលើអត្តពលិកឃីកបុកស៊ីងច្រើនរូបឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដើម្បីឱកាសបង្កើនមេដាយមាសដល់តារាងចំណាត់ថ្នាក់។

ជាមួយគ្នានេះ កម្ពុជាក៏នៅមានកីឡាករ និងកីឡាការិនីខ្លះទៀតសម្រាប់ការប្រកួតកីឡាតេក្វាន់ដូ។ជាក់ស្តែងកីឡាការិនីខ្មែរ-អាមេរិក Casandre Nicols Tubbs ត្រូវប្រកួតថ្ងៃនេះ បន្ទាប់ពីរៀមច្បង ស៊ន សៀវម៉ី បានប្រកួតឈ្នះមេដាយមាសកាលពីម្សិលមិញ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


