កីឡា
ឈឿង ល្វៃ ចង់ឲ្យសង្វៀនក្នុងស្រុកដាក់ការប្រកួតឃីកបុកស៊ីងឲ្យបានច្រើន
កីឡាករ ឈឿង ល្វៃ ជាម្ចាស់មេដាយប្រាក់-មាសកីឡាស៊ីហ្គេមលើប្រភេទកីឡាឃីកបុកស៊ីង បានស្នើសុំឲ្យសង្វៀននៅក្នុងស្រុកងាកមកពង្រឹងលើការប្រកួតប្រភេទកីឡានេះដែលពេញនិយមទីផ្សារអន្តរជាតិ។

កីឡាករ ឈឿង ល្វៃ ដែលមានបទពិសោធឈ្នះមេដាយមាស និងប្រាក់កីឡាស៊ីហ្គេម បានស្នើសុំឲ្យអ្នករៀបចំកម្មវិធីក្នុងស្រុកគួរបន្ថែមការប្រកួតកីឡាឃីកបុកស៊ីងឲ្យបានច្រើន។ យ៉ាងហោចណាស់១សប្ដាហ៍ឲ្យមាន១ ឬ២គូ តាមដែលអាចធ្វើទៅបាន ដើម្បីពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីកម្ពុជាសម្រាប់ការចេញទៅប្រកួតនៅក្រៅស្រុក ជាពិសេសព្រឹត្តិការណ៍ផ្លូវការធំៗដូចជា ស៊ីហ្គេមជាដើម។

ឈឿង ល្វៃ បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា ៖«ខ្ញុំសូមសំណូមពរតាមបណ្ដាស្ថានីយ៍ទូរទស្សន៍ ដែលមានកម្មវិធីប្រកួតប្រដាល់ ចង់ឲ្យពួកគាត់រៀបចំការប្រកួតឃីកបុកស៊ីងក្នុង១សប្ដាហ៍ហោចណាស់១គូឬ២គូ។ ការដាក់ឲ្យមានការប្រកួតឃីកបុកស៊ីងនឹងជួយបណ្ដុះសមត្ថភាពរបស់កីឡាករ កីឡាការិនីយើង ដើម្បីឱកាសចេញទៅប្រកួតនៅក្រៅប្រទេស»។

បច្ចុប្បន្ន ប្រទេសកម្ពុជា មិនសូវមានការប្រកួតឃីកបុកស៊ីងទូលំទូលាយទេ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជាបានប្រើប្រាស់ធនធានដែលមានស្រាប់ពោលគឺកីឡាករ កីឡាការិនីប្រដាល់គុនខ្មែរឲ្យអភិវឌ្ឍខ្លួនក្លាយជាអត្តពលិកឃីកបុកស៊ីង។ កម្ពុជាក៏បានបញ្ជូនកីឡាករ កីឡាការិនីទៅប្រកួតជើងឯកឃីកបុកស៊ីងអាស៊ី កីឡាស៊ីហ្គេម និងព្រឹត្តិការណ៍ក្នុងតំបន់ផ្សេងទៀត។ ជាលទ្ធផលកម្ពុជាទទួលបានមេដាយមាស ប្រាក់ និងសំរិទ្ធជាហូរហែ។

ឈឿង ល្វៃ បានបន្ថែមថា ៖«សម្រាប់កីឡាឃីកបុកស៊ីងនៅកម្ពុជាអាចនិយាយបានថាជាជំហានដំបូងហើយយើងទើបតែចាប់ផ្ដើម។ កន្លងមកយើងធ្លាប់តែប្រកួតបែបគុនខ្មែរ។ ឥឡូវនេះយើងកំពុងតែព្យាយាមងាកទៅកាន់ប្រកួតឃីកបុកស៊ីងខ្លះ ព្រោះវាជាប្រភេទកីឡាមួយដែលទទួលស្គាល់ជុំវិញពិភពលោក»៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


