Connect with us

KPT+

គន្លឹះ​សន្សំ​ប្រាក់​ទាំង ៧ ជា​និស្សិត​មហាវិទ្យាល័យ​គួរតែ​អនុវត្ត កុំ​ឲ្យ​ដាច់ខែ​ដាច់​ខ្យល់

បានផុស

នៅ

មហាវិទ្យាល័យ​នីមួយៗ​គឺ​ត្រូវ​ឲ្យ​បង់ថ្លៃ​លើ​ការ​សិក្សា​ថ្លៃៗ​ ហើយ​ក្នុង​នាម​ជា​និស្សិត ត្រូវ​ស្វែង​យល់​ពី​ថវិកា​ឲ្យ​តឹងរ៉ឹង​បំផុត។ ជា​ពិសេស​សម្រាប់​អ្នក​ដែល​នៅ​ពឹងផ្អែក​លើ​ឪពុកម្ដាយ​ផ្ញើ​មក​ពី​ស្រុក​ រឹត​តែ​ត្រូវ​សន្សំសំចៃ​ថែមទៀត។

១. ព្យាយាម​បែងចែក​កញ្ចប់​ថវិកា​សន្សំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​និស្សិត​មហាវិទ្យាល័យ​ជា​ច្រើន ​វិធីសាស្ត្រ​រក្សា​ស្រោម​សំបុត្រ​ដោយ​ឡែក​គឺ​មាន​សារសំខាន់​ណាស់។ សរសេរ​ការ​ចំណាយ​ប្រចាំខែ​លើ​ស្រោម​សំបុត្រ​នីមួយៗ​ ហើយ​នៅ​ពេល​ដែល​យើង​ទទួល​បាន​ប្រាក់​ខែ​ពី​ឪពុកម្ដាយ​ សូម​បែងចែក​ប្រាក់​ក្នុង​ស្រោមសំបុត្រ ​ដើម្បី​ធានា​ថា ​យើង​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​បង់​ថ្លៃ​ផ្ទះ​ជួល ​និង​ថ្លៃ​សាលា។

២. កាត់​បន្ថយ​ដើរ​លេង​ចាយវាយ​តាម​ហាង​ទំនើបៗ

ដើរ​លេង​តាម​ហាង​ទំនើប​ៗ​គឺ​ជា​ការ​ចំណាយ​ធំ​បំផុត​ក្នុង​នាម​ជា​សិស្ស​ ដែល​នៅ​ចាយ​លុយ​ឪពុកម្ដាយ។ ដូច្នេះ​កាត់​ទម្លាប់​ដែល​ថ្លៃ ៗ របស់​យើង​ចេញ​ ទាំង​ការ​មើល​កុន​ ប៉ាវ​មិត្តភ័ក្ដិ​ជាដើម។

យើង​នៅ​តែ​អាច​ដើរ​លេង​កម្សាន្ត​សប្បាយ​ដោយ​មិន​ចំណាយ​ប្រាក់​ច្រើន​ ដោយ​ការ​ចូលរួម​ជួយ​ចេញ​ថ្លៃ​ជាមួយ​មិត្ត​ ទៅ​លើ​អាហារ​ឬ​អ្វី​ផ្សេងទៀត។

៣. ជួល​បន្ទប់​រស់នៅ​ជាមួយ​មិត្តភ័ក្ដិ

ផ្ទះ​ជួល​គឺ​ជា​ចំណែក​ដ៏​ធំ​មួយ ​ដែល​យើង​តែងតែ​ចំណាយ​ថវិកា​ប្រចាំខែ​សឹង​តែ​រាល់​ខែ។ ដូច្នេះ​ហេតុអ្វី​យើង​មិន​សាកល្បង​បបួល​មិត្ត​ដែល​យើង​ស្គាល់​ មក​ស្នាក់​នៅ​រួមគ្នា ​ដើម្បី​បាន​ចេញ​ថវិកា​ស្មើគ្នា។ បើ​យើង​ជួល​បន្ទប់​មួយ​រស់នៅ​ពីរ​នាក់ ​គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ ​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ​ផ្សេងៗ។

៤. ទិញ​របស់​អាច​ប្រើ​បាន

ហាង​ឬ​ផ្សារ​ទំនើប​ គឺ​ជា​កន្លែង​ដែល​គេ​ដាក់​នូវ​សំលៀកបំពាក់​ដែល​មាន​ម៉ាក់​យីហោ​ល្បីៗ។ ភាគច្រើន​យុវវ័យ​សម័យ​នេះ ​និយម​ធ្វើអ្វី​តាម​គ្នា​ ដែល​ពាក្យ​ចាស់​តែង​ពោល​ថា ​ឃើញ​ដំរី​ជុះ ​កុំ​ជុះ​តាម​ដំរី។

មុន​ទិញ​សូម​គិត​ឲ្យ​យូរ​បន្តិច​សិន​ថា​ ទិញ​ហើយ​អាច​ប្រើ​បាន​ឬ​អត់? បើ​ទិញ​តើ​មាន​ប្រាក់​គ្រប់គ្រាន់​ចាយ​ដល់​ចុង​ខែ​ទេ? សួរ​សំណួរ​នេះ​ដល់​ខ្លួនឯង​ឲ្យ​បាន​ច្រើន​ ព្រោះ​យើង​មិនមែន​កូន​អ្នក​មាន​ឡើយ។ កុំ​ប្រឹង​ចាយវាយ​ខ្ជះខ្ជាយ ​តាម​កូន​គេ​អ្នក​ឡូយឆាយ។

៥. ប្រើ​កាត​សម្គាល់​របស់​និស្សិត

កន្លែង​ជា​ច្រើន​នឹង​ផ្ដល់​ជូន​ការ​បញ្ចុះតម្លៃ​ដល់​សិស្ស​ ដូច្នេះ​សូម​ទទួលយកអត្ថប្រយោជន៍​ពី​ការ​សន្សំ​ទាំងនោះ។ ទោះបី​ជា​មិន​មាន​ការ​បញ្ចុះ​តម្លៃ​ច្រើន​ក៏​ដោយ ​តែ​ប្រសើរ​ជាង​អត់។

៦. ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន

វា​មើល​ទៅ​ហាក់​ជា​រឿង​គ្មាន​បានការ​ ប៉ុន្តែ​ទឹក​គឺ​ជា​វិធី​ល្អ​ បំផុត​ក្នុង​ការ​ផ្ដល់​ជាតិ​ទឹក​ដល់​រាងកាយ។ យើង​ក៏​អាច​សន្សំសំចៃ​កាហ្វេ ​តែ​ក្រូចឆ្មារ​ដែល​យើង​ចូលចិត្ត​ទទួលទាន​ បាន​មួយ​កម្រិត​ទៀត។

មនុស្ស​ដែល​មាន​ជាតិ​ទឹក​ក្នុង​ខ្លួន​ ក៏​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ផង​ដែរ​ ដែល​មាន​ន័យ​ថា ​យើង​នឹង​រៀន​បាន​ល្អ​ជាង​មុន។

៧. ស្វែងរក​ការងារ​ក្រៅ​ម៉ោង

មក​ដល់​សម័យ​នេះ​ហើយ ​ការងារ​សម្រាប់​និស្សិត​គឺ​មិន​ពិបាក​រក​ឡើយ។ យើង​អាច​ស្រាវជ្រាវ​តាម​អ៊ីនធឺណិត ​ស្វែងរក​ហាង​សាច់​អាំង​ឬ​ហាង​កាហ្វេ​ដែល​ជ្រើសរើស​បុគ្គលិក​ក្រៅ​ម៉ោង ដែល​អាច​ធ្វើ​ក្រៅ​ម៉ោង​សិក្សា​បាន។

ធ្វើ​ការងារ​ក្រៅ​ម៉ោង​សិក្សា​ វា​នឹង​ផ្ដល់​បទពិសោធន៍​ជីវិត​ជាក់ស្ដែង​ ឲ្យ​យើង​រៀន​ស្វែងយល់​ពី​ទិដ្ឋភាព​សង្គម និង​ជា​ជំនួយ​ក្នុង​រឿង​ប្រាក់កាស​នៅ​ពេល​ណា​ដែល​ឪពុកម្ដាយ​ ​មិនបាន​ផ្ញើ​ប្រាក់​មក។

ហើយ​វា​ក៏​ជា​មេរៀន​ជីវិត​ ដែល​​ក្នុង​នាម​ជា​​និស្សិត​គួរ​សាកល្បង ​មុន​បញ្ចប់​ការ​សិក្សា​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ជំនាញ​ទំនាក់ទំនង​៖ ដំណោះស្រាយ​ជា​មនុស្ស​យឺត​ស្ទក់

ចុចអាន៖ព្រឹកនេះ ជីវិតអ្នកផ្លាស់ប្តូរហើយក្រោយពេលអានអត្ថបទខាងក្រោម!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៥៤ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម