វប្បធម៌ ជំនឿ
ប្រវត្តិនៃការវេចនំអន្សម ជាប្រពៃណីដូនតាខ្មែរចោលមិនបាន ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
នំអន្សមគឺជានំមួយប្រភេទដែលមានឈ្មោះល្បីល្បាញតាំងពីយូរ ជាទូទៅគេធ្វើដើម្បីថ្វាយជាទីសក្ការៈ ឬដល់ជីដូនជីតានៅថ្ងៃបុណ្យភ្ជុំបិណ្ឌ និងសម្រាប់ហូប លក់ដូរជាដើម។ យ៉ាងណាមិញនំអន្សមខ្មែរ មានច្រើនប្រភេទដូចជា៖ នំអន្សមចេក នំអន្សមជ្រូក នំអន្សមដូង នំគម។ល។

ដោយយោងតាមអត្ថន័យរបស់នំអន្សម នៃវចនានុក្រមសម្ដេចសង្ឃ ជួន ណាត បានពន្យល់ថា ជាឈ្មោះនំ ធ្វើដោយអង្ករដំណើបខ្ចប់វេចដោយស្លឹកស្រស់ (តាមធម្មតាច្រើនប្រើស្លឹកចេក) មានរាងមូលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំងក៏មាន។ អន្សម មានច្រើនប្រភេទ គឺអន្សមចេក (អន្សមដាក់ចេកណាំវ៉ាទុំទាំងមូលជាស្នួល) , អន្សមជ្រូក (អន្សមដាក់សាច់ជ្រូកជាស្នូល), អន្សមដូង ,អន្សមដាក់ខ្ទិះដូង ឬសាច់ដូងទុំកោសលាយ និងអន្សមអាំង អន្សមដែលចម្អិនដោយអាំង នំអន្សមទាំងនេះគឺអាស្រ័យតាមការចំណូល និងការចូលចិត្តរបស់បងប្អូន ដែលពេញនិយមប៉ុណ្ណោះ ។
មូលហេតុដែលប្រជាជនខ្មែរនាំគ្នាវេចនំអន្សម តាមជំនឿសាសនា ដោយយោងតាម (Nom Ansom) ឯកសារមួយចំនួនបានឲ្យដឹងថា ក្នុងសម័យព្រះបាទជ័យវរន្ម័ទី៧ ប្រទេសកម្ពុជាប្រកាន់សាសនាព្រាហ្មណ៍ ហើយរបស់ប្រើប្រាស់ និងសម្ភារភាគច្រើនតែមានទំនាក់ទំនងនឹងសាសនា តួយ៉ាងនំអន្សមនេះជាដើម ។ ក្នុងសាសនាព្រាហ្មណ៍ នំអន្សមគឺតំណាងឲ្យលិង្គព្រះឥសូរ ចំណែកឯនំគមវិញ គឺតំណាងឲ្យយោនី នាងឧមា ដែលជាព្រះមហេសីរបស់ព្រះឥសូរ ។ ម្ល៉ោះហើយទើបយើងតែងតែឃើញនំប្រភេទនេះ មានក្នុងពិធីបុណ្យទាន អមជាមួយនឹង នំគម ដែលជានំប្រពៃណីខ្មែរផងដែរ ។

ដោយសារជំនឿសាសនាព្រាហ្មណ៍ ត្រូវបានដក់ជាប់ក្នុងផ្នត់គំនិតខ្មែរគ្រប់គ្នាទៅហើយនោះ (បើតាមសាសនាព្រះពុទ្ធ ពុំមានយកនំទៅបោះបាច ឬសែនដូច្នេះទេ មានតែសាសនាព្រាហ្មណ៍តែមួយប៉ុណ្ណោះ) ទើបខ្មែរយកនំអន្សមជ្រូក អន្សមចេក នំគម នំបត់ទាំងនេះទៅប្រគេនព្រះសង្ឃវិញ ដែលធ្វើឲ្យសាសនាទាំងពីរលាយឡំគ្នាដូចយើងឃើញសព្វថ្ងៃនេះ ។

«នំអន្សម» មានដើមកំណើតតាំងពីបរមបុរាណកាលមក ក្នុងប្រវត្តិនំប្រពៃណីខ្មែរ និងត្រូវបានគេឃើញវត្តមាននំមួយប្រភេទនេះនៅក្នុងពិធីបុណ្យ ប្រពៃណីខ្មែរ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យសាសនាមួយចំនួនទៀត ។ ការដែលយកនំទាំងអស់នេះទៅវត្តនៅថ្ងៃភ្ជុំបិណ្ឌមកពីបុណ្យនេះក៏ដូចជា បុណ្យផ្សេងទៀត ជាប់ពាក់ព័ន្ធនឹងព្រហ្មញ្ញសាសនា ។ បើយើងមើលទៅផ្នែកសឹកសង្គ្រាមនាសម័យដើមនោះ នំអន្សម គឺជាស្បៀងបម្រុងមួយដ៏សំខាន់ក្នុងការផ្គត់ផ្គង់កងទ័ព ក្នុងពេលជាប់ដៃគ្នាប្រយុទ្ធជាមួយសត្រូវទៀតផង ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជិតដល់ថ្ងៃកាន់បិណ្ឌហើយ មកដឹងពីប្រភេទប្រេតក្នុងជំនឿសាសនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


