ព័ត៌មានអន្ដរជាតិ
មិនខ្វល់រឿងបាតុកម្ម! យោធា មីយ៉ាន់ម៉ា កំពុងហាត់សមត្រៀមប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធ
យោធាប្រទេសមីយ៉ាន់ម៉ាហាក់ដូចជាត្រៀមរៀបចំដើរក្បួន នៅមុនការប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធរបស់ខ្លួននៅថ្ងៃសៅរ៍ ខណៈពេលដែលពួកគេកំពុងបង្កើនការបង្ក្រាបទៅលើជនស៊ីវិល ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា កម្លាំងសន្តិសុខបានបើកការចូលបង្ក្រាបទៅក្នុងផ្ទះមួយនៅក្នុងទីក្រុងធំបំផុតទី ២ នៃប្រទេស Mandalay កាលពីថ្ងៃអង្គារ ហើយបានបើកការបាញ់ប្រហារ និងបណ្ដាលឲ្យក្មេងស្រីអាយុ ៧ ឆ្នាំម្នាក់បានស្លាប់ ។

ក្រុមសិទិ្ធមនុស្សក្នុងស្រុកនិយាយថា យ៉ាងហោចណាស់មានមនុស្សចំនួន ២៧៥ នាក់ត្រូវបានសម្លាប់ទាក់ទងនឹងការបង្ក្រាបកាលពីថ្ងៃពុធ ។

ស្របពេលជាមួយគ្នានេះទូរទស្សន៍រដ្ឋបានរាយការណ៍អំពីការហាត់សមទ្រង់ទ្រាយធំមួយដែលបានកើតឡើងនៅទីក្រុងណៃពិដោ មុនទិវាកងកម្លាំងប្រដាប់អាវុធ ។
ទន្ទឹមនឹងនេះដែរសវនាការរបស់តុលាការសម្រាប់លោកស្រី អ៊ុងសាន ស៊ូជី ដែលគ្រោងធ្វើកាលពីថ្ងៃពុធក៏ត្រូវបានពន្យារពេលភ្លាមៗផងដែរ ។

បន្ថែមពីនេះក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហារជាង ៦០០ នាក់ត្រូវបានគេរាយការណ៍ថាត្រូវបានដោះលែងនៅថ្ងៃដែលយោធាប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធ ។
រហូតមកដល់ពេលនេះក្រុមអ្នកតវ៉ាមិនមានការដើរតាមផ្លូវនោះទេ ហើយផ្ទុយទៅវិញបានសម្តែងការប្រឆាំងរបស់ពួកគេចំពោះយោធាដោយស្នាក់នៅផ្ទះដោយស្ងប់ស្ងាត់ និងធ្វើបាតុកម្មប្រកបដោយប្រសិទ្ធភាព ។

ខណៈពេលដែលយោធាត្រៀមសម្រាប់ការប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនអ្នកតំណាងនៃប្រទេសជាច្រើនដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍នេះទំនងជាមិនចូលរួមឡើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


