សុខភាព
ចង់សម្រកខ្លាញ់ក្បាលពោះ គួរធ្វើរឿង ៤ យ៉ាងនេះ
បើនិយាយអំពីការសម្រកខ្លាញ់មនុស្សភាគច្រើននឹងគិតដល់កន្លែងហាត់ប្រាណ គ្រូបង្ហាត់ផ្ទាល់ខ្លួន និងការហាត់ប្រាណខ្លាំងៗដែលនេះគឺជាការពិតមិនអាចប្រកែកបានមែន។ ប៉ុន្តែទោះយ៉ាងណាក៏ដោយមិនមែនគ្រប់គ្នាសុទ្ធតែមានពេលវេលានិងប្រាក់កាសក្នុងការចំណាយនោះទេ។ សម្រាប់ដំណឹងល្អនោះ គឺការសម្រកខ្លាញ់មិនចាំបាច់ចំណាយប្រាក់ច្រើន ឬបញ្ចេញកម្លាំងខ្លាំងនោះទេ ដោយគ្រាន់តែកែសម្រួលនូវទម្លាប់រស់នៅមួយចំនួន នោះយើងក៏អាចកម្ចាត់ជាតិខ្លាញ់នៅក្នុងរាងកាយបានដែរ។
បន្ថែមបន្លែ និងផ្លែឈើឲ្យបានច្រើនក្នុងរបបអាហារ

បន្លែ និងផ្លែឈើគឺជាប្រភពដ៏សំខាន់នៃសារធាតុរ៉ែ និងវីតាមីន សំបូរទៅដោយសារធាតុសរសៃដែលជួយឲ្យយើងឆាប់ឆ្អែត និងមិនសូវសម្បូរកាល់ឡូរី។ ញ៉ាំបន្លែច្រើនមិនត្រឹមតែជួយកាត់បន្ថយកាល់ឡូរីទេ ថែមទាំងផ្ដល់នូវសារធាតុចិញ្ចឹមដែលរាងកាយយើងត្រូវការផងដែរ។
អនុវត្តការហាត់ប្រាណរៀងរាល់សប្ដាហ៍
យើងមិនចាំបាច់ទៅកន្លែងហាត់ប្រាណរៀងរាល់សប្ដាហ៍នោះទេ។ ការហាត់ប្រាណបីថ្ងៃក្នុងមួយសប្ដាហ៍ទោះមិនជាប់គ្នាក្ដី គឺគ្រប់គ្រាន់ដើម្បីរំញោចរាងកាយយើងបង្កើន និងរក្សាម៉ាស់សាច់ដុំបាន។ យើងអាចហាត់ប្រាណនៅក្លឹបហាត់ប្រាណ ឬគ្រាន់តែលើកដុំដែកនៅឯផ្ទះក៏បាន។ សំខាន់ធ្វើបែបណាក៏បានដរាបណាយើងប្ដេជ្ញាទៅនឹងទម្លាប់ដែលបានកំណត់។
ធ្វើឲ្យរាងកាយបញ្ចេញសកម្មភាព

នៅថ្ងៃណាមួយដែលយើងមិនមានកម្លាំងក្នុងការហាត់ប្រាណ យើងក៏ត្រូវធ្វើឲ្យរាងកាយបញ្ចេញសកម្មភាពដែរ ដោយយើងអាចជ្រើសរើសសកម្មភាពណាមួយដែលចូលចិត្តដូចជាដើរ ហែលទឹក ឬរាំ សំខាន់ឲ្យតែយើងសប្បាយចិត្តនឹងធ្វើវា។ ការដែលនៅមានការបញ្ចេញសកម្មភាពស្របពេលដែលយើងសប្បាយចិត្តនឹងធ្វើ នោះវានឹងជួយឲ្យយើងធូរស្បើយ និងអាចដុតកម្លោចខ្លាញ់ក្នុងពេលតែមួយបាន។
បន្ថែមប្រូតេអ៊ីនឲ្យបានច្រើន

ដូចដែលយើងដឹងស្រាប់ហើយការបង្កើនសាច់ដុំគឺជួយក្នុងការដុតកម្លោចខ្លាញ់ ប៉ុន្តែរាងកាយយើងត្រូវការប្រូតេអ៊ីនដើម្បីធ្វើរឿងនេះបាន។ យើងអាចបរិភោគសារធាតុស្ករ ប្រសិនបើចូលចិត្ត។ ទោះយ៉ាងណាក៏ដោយការបន្ថែមប្រូតេអ៊ីននៅក្នុងអាហារគឺត្រូវបានណែនាំឲ្យអនុវត្ត ដោយយើងត្រូវព្យាយាមប្រើប្រាស់ប្រូតេអ៊ីនដែលមានប្រភពផ្សេងៗគ្នា។ យើងអាចញ៉ាំសាច់ត្រី ឬសាច់សុទ្ធនៅថ្ងៃនេះ ឬសណ្ដែកសម្រាប់ថ្ងៃបន្ទាប់ជាដើម។ រាងកាយរបស់យើងនឹងទទួលបានផលប្រយោជន៍អំពីការបរិភោគប្រូតេអ៊ីនគ្រប់គ្រាន់។
អាថ៌កំបាំងក្នុងការសម្រកខ្លាញ់ និងរក្សារាងគឺការកែសម្រួលបែបផែនរស់នៅ និងគោរពតាមការផ្លាស់ប្ដូរនោះឲ្យបានជាប់លាប់។ ការបង្កើតទម្លាប់ថ្មីគឺមិនមែនមិនត្រូវការ ការប្រឹងប្រែងនោះទេ ប៉ុន្តែវាជាអ្វីដែលយើងគិតថាសក្ដិសមសម្រាប់សុខភាព៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ទម្លាប់អាក្រក់ ៥ នេះអាចធ្វើឲ្យដុះក្បាលពោះ ពិបាកសម្រកវិញ
ចុចអាន៖ តោះសាកអាវ៉ង់មើល៍ប្រុសៗ! បើអត់បាន ១០ ប្រយ័ត្នកើតជំងឺបេះដូង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


